សុវត្ថិភាពកុំព្យូទ័រ

ចាក់សោកុំព្យូទ័ររបស់អ្នក

១) ការចាក់សោរ hard drives

ការចាក់សោរ hard drives គឺអាចការពារកុំព្យូទ័រពីការចូលមើល ឬប្រើប្រាស់ទិន្នន័យរបស់អ្នកដោយ

គ្មានការអនុញ្ញាត។ សូមអនុវត្តដូចខាងក្រោម៖

  • ចុចលើ control panel ហើយស្វែងរក Bit-Locker (for Window 7 & up) ហើយបើក (turn on) Bit-Locker ចំពោះ drive ណាដែលអ្នកចង់ចាក់សោរ។ សូមរង់ចាំពេលដែលកម្មវិធីកំពុងដំណើរការចាក់សោរ។

  • ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនមាន Bit-Locker អ្នកអាចប្រើ Vera Crypt ជំនួសក៏បាន។ អ្នកអាច download Vera Crypt ពី https://veracrypt.codeplex.com

ចំណាំ: អ្នកអាចចាក់សោរ USB ឬដ្រាយខាងក្រៅផ្សេងទៀតផងដែរដោយប្រើ Bit Locker ឬ Vera Crypt។

.

២) ការចាក់សោរ Window

ការចាក់សោរប្រព័ន្ធប្រតិបត្តិការ (Window) គឺសំខាន់ដើម្បីការពារការចូលមើឯកសារ ឬទិន្ន័យរបស់អ្នកក្នុងកំុព្យូ ទ័រដោយគ្មានការអនុញ្ញាត។

សូមអនុវត្តដូចខាងក្រោម៖

  • ចុចលើ Control Panel\User Accounts and Family Safety\User Accounts/Create or change your window password.

៣) ការចាក់សោរ BIOS

សូមប្រាកដថានៅពេលដែលចុចបើកកុំព្យូទ័រ គឺមានការតម្រូវឲ្យដាក់លេខសម្ងាត់ មុនពេលប្រតិបត្តិការ Window។

សូមអនុវត្តដូចខាងក្រោម៖

  • ចុចបើក computer/ចុចញាប់ៗលើ key F2 ឬ key Set up /ចុច Security/set user password ឬ BIOS password/save and exit.

Browsers, Add-Ons និង Extension

ដោយផ្អែកលើស្ថិតិរបស់ PC Advisor & Stat Counter 52,76% នៃអ្នកប្រើប្រាស់អ៊ីនធឺណិតកំពុងប្រើកម្មវិធីរុករក Chrome 9,3% កំពុងប្រើប្រាស់ Firefox, 10,27% កំពុងប្រើប្រាស់ Internet Explorer និង 12,39% កំពុងប្រើប្រាស់ Safari ។ នៅ Internet Hotline Cambodia និងអង្គការ APLE Chrome និង Firefox ត្រូវបានប្រើប្រាស់ដោយបុគ្គលិក ដោយសារតែលក្ខណៈពិសេសគឺមានឯកជនភាពខ្ពស់ និងសន្តិសុខយ៉ាងរឹងមាំរបស់កម្មវិធីទាំងពីរ។ បន្ថែមលើសនេះទៀត កម្មវិធីទាំងពីរគឺមាន Add-Ons និង Extensions ដែលមានប្រយោជន៍ជាច្រើន។

Pc.2

កម្មវិធីប្រឆាំងមេរោគ និង Spyware

ការដំឡើងកម្មវិធីប្រឆាំងមេរោគ & spyware ក្នុងកុំព្យូទ័ររបស់អ្នកជាការសំខាន់ណាស់ដើម្បីការពារវាពីមេរោគ ពួក Hacker, spyware, Adware និងកម្មវិធីព្យាបាទផ្សេងទៀត។ អ្នកគួរទិញកម្មវិធីណាមួយដែលអ្នកទុក្ខចិត្ត ប៉ុន្តែប្រសិនបើអ្នកមិនអាចមានលទ្ធភាពក្នុងការចំណាយប្រាក់នោះទេ គឺអ្នកអាចដំឡើងកម្មវិធីពីប្រភពចំហមួយចំនួនដោយឥតគិតថ្លៃដូចជា Avast ដែលរួមបញ្ចូលគ្នាទាំងកម្មវិធីកំចាត់មេរោគ & Spyware កម្មវិធី Spybot ប្រឆាំងនឹង spyware, Comodo ឬកម្មវិធីផ្សេងទៀតអ្នកទុកចិត្ត។  

Pc.security

គន្លឹះដើម្បីការពារការលួច

មិនមានវិធីសាស្រ្តដើម្បីធានាឱ្យបាន 100% ថាអ្នកនឹងមិនត្រូវបានគេហេកនោះទេ ពួក Hacker ដែលមានជំនាញគឺតែងតែប្រើវិធីសាស្រ្តថ្មីៗ។ វិធីសាស្រ្តទូទៅនៃការហេក គឺការលួចយក Password របស់អ្នក និងការបញ្ចូល  spyware ក្នុងកុំព្យូទ័ររបស់អ្នក។ គន្លឹះខាងក្រោមនេះនឹងជួយឱ្យកុំព្យូទ័ររបស់អ្នកកាន់តែមាននសុវត្ថិភាព:

  • លុបទិន្ន័យរួមទាំង username និង password ចេញពីកុំព្យូទ័ររបស់អ្នកមុនពេលលក់វាចេញ ឬឲ្យវាទៅនរណាម្នាក់។ អ្នកអាច Format Window ឬប្រើកម្មវិធីមួយចំនួនដូចជា Ccleaner, paladin ឬកម្មវិធីផ្សេងទៀត។
  • មិនត្រូវឲ្យនរណាម្នាក់ខ្ចីកុំព្យូទ័ររបស់អ្នកឡើយ Hacker អាចលួចលេខសម្ងាត់ និងទិន្ន័យរបស់អ្នកបាន។ កុំគិតថាមិត្តរបស់អ្នកមិនអាចធ្វើបាន ព្រោះថាមានកម្មវិធីហេកមួយចំនួនលើអ៊ីនធឺណិតដែលអាចទាញយកបានដោយមិនគិតថ្លៃ។
  • មិនត្រូវទាញយក free game/software/application លើអ៊ីនធឺណិតពីប្រភពដែលមិនស្គាល់ ឬប្រភពដែលមិនទុកចិត្តនោះឡើយ។ កម្មវិធីទាំងនោះអាចភ្ជាប់មកជាមួយនូវ spyware ដែលអាចលួចទិន្ន័យ ឃ្លាំមើសកម្មភាពរបស់អ្នកលើកុំព្យូទ័រ ឬគ្រប់គ្រង webcam និង microphone របស់អ្នក។ ប្រសិនបើវាជាការចាំបាច់ មុនពេលទាញយកអ្នកគួរតែ google កម្មវិធី ឬហ្គេមនោះជាមុនសិនដើម្បីដឹងថាមនុស្សផ្សេងនិយាយយ៉ាដូចម្ដេចចំពោះវា។
  • ជៀសវាងកាចុចលើពាក្យ Agree, OK, Accept ក្នុង banner ពាណិជ្ជកម្ម ឬ pop up.
  • ចូរអាន security warnings, license agreements, privacy statements ដែលភ្ជាប់ជាមួយកម្មវិធីដែលអ្នកបានទាញយកមុនពេល Install វាក្នុងកុំព្យូទ័ររបស់អ្នក។ 
  • បើក Window Firewall ដែលអាចជួយការពារពីការចូលរបស់ hacker ឬ ការបញ្ចូលកម្មវិធីដែលមានគ្រោះថ្នាក់ក្នុងកុំព្យូទ័ររបស់អ្នកតាមរយៈអ៊ីនធឺណិត។
  • មិនត្រូវបើ ឬអានអ៊ីម៉ែលដែលគួរឲ្យសង្ស័យ ឬចេញពីប្រភពដែលអ្នកមិនស្គាល់នោះទេ។ 
  • មិនត្រូវបើគេហទំព័រណាដែលចម្លែកដែលអ្នកមិនស្គាល់នោះទេ ឧទាហរណ៍ៈ www.xd4hl2jhljhhle60.xyk វាអាចជាគេហទំព័ររបស់ hacker។
  • សូមពិនិត្យប្រភពនៃកម្មវិធី និង ហ្គេមដែលមានក្នុងកុំព្យូទ័ររបស់អ្នកឲ្យបានញឹកញាប់ដោយអនុវត្តដូចខាងក្រោម៖
  • Search => Run => msconfig => Click the start-up & manufacturer ឬ publisher tap
  • ពិនិត្យមើលតើមាន “unknown” ឬទេ។ ចូរលុប ឬដោះ tick ចេញព្រោះថាប្រភពដែលមិនស្គាល់ទាំងនោះអាចជាកម្មវិធីដែលអាចមានគ្រោះថ្នាក់ ឬរបស់ hacker។