ការដាក់កម្មវិធី Parental Control

ព្រួយបារម្ភអំពីសកម្មភាពរបស់កូនៗ

របស់អ្នកលើអ៊ីនធឺណិត?

Parental.control11

ការដាក់ Parental control

ការដាក់ Parental control ក្នុងឧបករណ៍ដែលប្រើដោយកុមារ និងរ៉ោតទ័រអ៊ិនធឺណិតរបស់អ្នកនៅក្នុងផ្ទះគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីការពារពួកគេពីការចូលមើលគេហទំព័រគ្រោះថ្នាក់ ឬមិនសមរម្យ។ ធ្វើដុចច្នេះអ្នកមិនចាំបាច់មើលពួកគេ 24 ម៉ោងនោះទេ។ អ្នកអាចកំណត់ពេលវេលានៃការប្រើប្រាស់អ៊ីនធឺណិត ឬក៏ប្រភេទគេហទព័រដែលកុមារនឹងចូលមើលផងដែរ។

ការដាក់ Parental control ក្នុងឧបករណ៍ Android

នៅក្នុងទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ Android មួយចំនួនអ្នកអាចកំណត់សកម្មភាពកូនៗរបស់អ្នកនៅលើអ៊ីនធឺណិត ដោយបង្កើតជា User ថ្មីមួយសម្រាប់ពួកគេប្រើប្រាស់។ User នេះនឹងត្រូវបានប្រើដោយកូនៗរបស់អ្នកដោយអ្នកអាចកំណត់មិនឲ្យពួកគេចូលមើលគេហទំព័រដែលមានគ្រោះថ្នាក់ ឬមិនសមរម្យ។ ចំពោះ User ផ្ទាល់ខ្លួនរបស់អ្នក គួរតែចាក់សោ passcode ដើម្បីកុំឲ្យពួកគេអាចចូលប្រើបាន។ មិនត្រូវចែករំលែក passcode របស់អ្នកជាមួយនឹងកូនៗនោះឡើយ។

សូមមើលវីដេអូឃ្លីបនៅខាងស្ដាំ។

ការដាក់ Parental control ក្នុងឧបករណ៍ iOS (iPhone & iPad)

ក្នុង iphone ឬ ipad ដែលកូនៗរបស់អ្នកប្រើ parental control ហៅថា restriction។ មុខងារនេះគឺអាចកំហិតស្ទើរតែអ្វីៗទាំងអស់ក្នុង iphone ឬ ipad។ 

សូមមើលវីដេអូឃ្លីបនៅខាងស្ដាំអំពីរបៀបប្រើប្រាស់ restriction។

កម្មវិធី Parental Control (Apps)

Parental.control

ក្រៅពី parental control នៅលើឧបករណ៍របស់អ្នក អ្នកអាច download parental control apps ពី Apps Store & Google Play Store ជំនួសក៏បានដើម្បីការពារកូនៗរបស់អ្នកពីការចូលមើលគេហទំព័រដែលមិនសមរម្យ ឬមានគ្រោះថ្នាក់។ 

Parental2

សូមអានការពន្យល់អំពីកម្មវិធី App នីមួយៗដោយប្រុងប្រយ័ត្ន និងពិនិត្យលើយោបល់របស់អ្នកប្រើ App នោះពីមុនៗ មុនពេលធ្វើការសម្រេចចិត្តដើម្បីដំឡើងវានៅក្នុងឧបករណ៍របស់អ្នក។ មាន App មួយចំនួនដែលតម្រូវឲ្យមានការទិញ ប៉ុន្កែក៏មាន App ដែលឥតគិតថ្លៃផងដែរដែលអ្នកអាចទាញយកពី Apps Store និង Google Play Store បានដូចជា  "Secure Teen" ជាដើម។ 

Parental Control ក្នុងប្រព័ន្ធប្រតិបត្តិការ​ Window

នៅក្នុង Windows (7,8 &10) និង Macintosh (Mac) គឺមានមុខងារ Parental Control ហើយស្រាប់។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់ក្នុងការតាមដានសកម្មភាពកូនៗរបស់ពួកគេលើអ៊ីនធឺណិត និងដើម្បីកំណត់ពេលវេលានៃការប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងការកំហិតលើគេហទំព័រមួយចំនួនផងដែរ។ ។ ឪពុកម្តាយក៏អាចមើល History គេហទំព័រដែលកូនៗរបស់ពួកគេបានចូលផងដែរ។ សូមមើលវីដេអូឃ្លីបនៅលើជ្រុងខាងស្ដាំដៃ។

ការដាក់ parental control លើរ៉ោតទ័រអ៊ិនធឺណិត

internet routers ភាគច្រើនមានមុខងារ parental control ខាងក្នុងស្រាប់។ វាងាយស្រួលក្នុងការប្រើប្រាស់ ហើយអាចគ្រប់គ្រងការប្រើអ៊ីនធឺណិតរបស់កុមារ ការចូលមើលគេហទំព័រមិនសមរម្យ និងកំណត់ពេលវេលានៃការប្រើប្រាស់អ៊ីនធឺណិតផងដែរ។ មានក្រុមហ៊ុនជាច្រើនផលិត internet router ដូចនេះការតម្លើង និងមុខ ងារ parental control គឺខុសគ្នាខ្លះៗ។

សូមមើលវីដេអូឃ្លីបអំពី parental control នៅក្នុង TP-LINK router នៅខាងស្ដាំ ឬអានឯកសារណែនាំក្នុង

លីងខាងក្រោម៖

http://www.tp-link.com/en/faq-350.html