Banner3 សុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត
Untitled 1
សុវត្ថិភាពកុំព្យូទ័រ និងទិន្ន័យផ្ទាល់ខ្លួន គឺជាក្តីបារម្ភធំមួយរបស់អ្នកប្រើប្រាស់។ បុគ្គលដែលមានបំណងអាក្រក់ ឬ Hacker អាចលួចទិន្ន័យរបស់អ្នកបានយ៉ាងងាយស្រួលប្រសិនបើអ្នកមិនបានការពារវាទេនោះ។​ មានបច្ចេកទេសងាយៗមួយចំនួនដែលអ្នកអាចធ្វើបានដោយខ្លួនឯងដើម្បីការពារកុំព្យូទ័រ និងរាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
C
ដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ហើយជៀសផុតពីការបោកបញ្ឆោត និងការកេងប្រវ័ញ្ច នានា អ្នកប្រើប្រាស់ជាពិសេសកុមារ និងយវវ័យ ត្រូវស្វែងយល់អំពីបទល្មើសទាំងឡាយ ដែលឧស្សាហ៍ កើតឡើងលើអ៊ីនធឺណិតដូចជា Online grooming, Sexting និង Sextortion ជាដើម។ មានដំបូន្មាន មួយចំនួន ដែលគួរចងចាំ ហើយអាចជួយអ្នកប្រើប្រាស់អ៊ីនធឺណិតឲ្យមានសុវត្ថិភាព
B
ការដាក់​ Parental Control លើឧបករណ៍ទាំងអស់ដែលកូនៗរបស់លោកអ្នកប្រើភ្ជាប់ជាមួយអ៊ីនធឺណិតគឺមានសារៈសំខាន់ណាស់ ក្នុងការការពារពួកគេពីការចូលមើលអ្វីដែលមិនសមរម្យដូចជារូបភាព ឬវីដេអូអាសអាភាសជាដើម។​ លោកអ្នកអាចដាក់ Parental Control នៅលើទូរស័ព្ទដៃ កុំព្យូទ័រ ឬក៏ Internet Browser ដូចជា Chrome​ ឬ Firefox ក៏បាន។ មានវិធីសាស្រ្ដងាយៗដែលលោកអ្នក​អាចធ្វើដោយខ្លួនឯង