Page slider 14 មន្ត្រីអនុវត្តច្បាប់

មន្រ្តីអនុវត្តច្បាប់ជាតិ

ក្នុងចក្ខុវិស័យវែងឆ្ងាយ អង្គការ APLE ចង់ឃើញកងកំលាំងនគរបាលអាចធ្វើការស៊ើបអង្កេត និងឆ្លើយតបទៅនឹងករណីរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទដោយវិជ្ចាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ក្នុងដែនដីរបស់ពួកគេ។ 

បញ្ហកង្វះខាតហិរញ្ញវត្ថុ សម្ភារៈស៊ើបអង្កេត និងធនធានមនុស្ស គឺជាឧបសគ្គដ៏ធំរបស់នគរបាលក្នុងការអនុវត្តភារៈកិច្ច។ រីឯការប្រើល្បិចកលលួងលោមរបស់ជនល្មើស ក៏ជាឧបសគ្គផងដែរដែលធ្វើឲ្យជនរងគ្រោះភាគច្រើនមិននិយាយចេញអំពីការរំលោភបំពានដែលបានកើតមាន។

អង្គការ APLE បានក្លាយជាអ្នកជំនាញក្នុងការស៊ើបអង្កេតករណីរំលោភបំពានផ្ឡូវភេទ ដោយធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិកម្ពុជា ជាពិសេសនាយកដ្ឋានជំនាញគឺ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសមត្ថភាពរបស់ពួកគេ។ 

អង្គការ APLE ក៏ជួយគាំទ្រផងដែរដល់មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋាន រួមទាំងនគរបាលព្រហ្មទណ្ឌ និងអាវុធហត្ថផងដែរ។ អង្គការ APLE សូមកោតសរសើរកំលាំងនគរបាល ចំពោះការរីកចំរើនក្នុងវិជ្ជាជីវៈ និងការបោះជំហានទៅមុខជានិច្ច។ អង្គការ APLE នឹងបន្តផ្ដល់ជំនួយដល់នគរបាលក្នុងពេលអនាគត។

កិច្ចពិភាគ្សាការងារជាមួយអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ

មនុស្ស និងការពារអនីតិជន

មន្រ្តីអនុវត្តច្បាប់អន្តរជាតិ

ដោយការរំលោភបំពានតាមទីសាធារណៈគឺជាបទល្មើសដែលប្រព្រឹត្តជាញឹកញាប់ដោយ ជនល្មើសដែលធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀតដើម្បីរំលោភបំពានកុមារនោះ អង្គការ APLE ក៏ជួយមន្រ្តីអនុវត្តច្បាប់អន្តរជាតិផងដែរក្នុងការស៊ើបអង្កេតករណីទាំងនោះ។ នៅពេលដែលជាប់ពាក់ព័ន្ធនឹងជនល្មើសសញ្ជាតិផ្សេងគ្នា អង្គការ APLE ធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់បណ្តាប្រទេសសាម៉ីរបស់ជនល្មើស ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជាក្នុងកិច្ចការស៊ើបអង្កេត។ អង្គការ APLEបានកសាងទំនាក់ទំនងជាមួយស្ថាប័នមន្ត្រីអនុវត្តច្បាប់អន្តរជាតិប្រមាណជា ១៥ រួមទាំង FBI, ICE, AFP, CEOP និងនគរបាល Nordic ជាដើម។ អង្គការ APLE បានខិតខំដើម្បីធានាថាការស៊ើបអង្កេតទាំងអស់គឺមានកំរិតស្ដង់ដារដែលអាចទទួលស្គាល់ជាអន្តរជាតិ។ កិច្ចសហប្រតិបត្តិការរវាងអង្គការ APLE និងមន្ត្រីអនុវត្តច្បាប់បរទេសបាននាំឱ្យមានផ្ដន្ទាទោសជនល្មើសជាច្រើនក្នុងប្រទេសកំណើតរបស់ពួកគេចំពោះទង្វើល្មើសរបស់ពួកគេក្នុងប្រទេសកម្ពុជា។

លិខិតសរសើរដោយ FBI