Untitled hj1 ក្រុមហ៊ុនសេវាកម្មអ៊ីនធឺណិត

ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត មានតួនាទីយ៉ាងសំខាន់ក្នុងការការពារកុមារពីការកេងប្រវ័ញ្ចលើអ៊ីនធឺណិត។ ក្នុងពេលបច្ចុប្បន្នមិនមានក្រុមហ៊ុនច្រើននោះទេដែលយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការការពារកុមារ។ កង្វះ ខាតការចូលរួមនេះគឺជាការបាត់នូវកំលាំងចលករដ៏សំខាន់ក្នុងការធ្វើឲ្យអ៊ីនធឹណិតក្លាយជាកន្លែងកាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ជាពិសេសកុមារ និងយុវវ័យ។

ដើម្បីពង្រឹង និងជំុរុញឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតចូលរួមក្នុងការងារនេះ អង្គការ APLE  បានរៀបចំសិក្ខាសា និងកិច្ចប្រជុំជាច្រើនលើក ជាក់ស្ដែងនៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០១៦ ដោយសហការជាមួយអង្គការ ICRP អង្គការ APLE បានរៀបចំកម្មវិធីប្រជុំតុមូលជាមួយអ្នកជំនាញផ្នែកការពារកុមារលើបណ្ដាញអ៊ីនធឺណិត និងក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត។ សូមថ្លែងអំណគុណដល់ក្រុមហ៊ុនមួយចំនួនដូចខាងក្រោម ដែលមានឆន្ទៈខ្ពស់ក្នុងការការពារកុមារ និងបានចូលរួមក្នុងកិច្ចប្រជុំខាងលើ។

សូមចូលរួមទាំងអស់គ្នា ក្នុងការការពារកុមារលើបណ្ដាញអ៊ីនធឺណិត!

Image result for CamitelImage result for digi cambodiaRelated image   Image result for MetfoneRelated image